ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនជនដៃដល់ សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ប្លន់យកទ្រព្យសម្បត្តិ

នៅទីបំផុតជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំជុំវិញករណី ចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ប្លន់យកទ្រព្យសម្បត្តិរីឯបក្ខពួកផ្សេងទៀតគេចខ្លួនបាត់។

មុននេះមានហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ជាសិស្សរស់នៅបន្ទប់ជួលលេខ៥ជាមួយម្តាយ ជាន់ទី១ ភូមិ សង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។

ចំណែកជនដៃដល់ឈ្មោះគ្រីប ណាន់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២។

By admin

Leave a Reply

Your email address will not be published. Required fields are marked *