ខេត្តកំពង់ស្ពឺ ៖ ករណីពិតជាមិនធម្មតាមែន ដែលប្រជាពលរដ្ឋបានអះអាងថា លោកផ្កាយ២ គង់ ប៊ុនថន បានរំលោភយកដីរបស់ពួកគាត់ជាកម្មសិទ្ធយ៉ាងគឃ្លើនតែម្ដង ហាក់ដូចជាធ្វើបាបពលរដ្ឋសម្ដេចតេជោខ្លាំងមែនទែន ដែលការរំលោភបំពាននេះបានកើតឡើងរយៈពេល១៥ឆ្នាំកន្លងមកហើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ៖ លោកផ្កាយ២ គង់ប៊ុនថង មេបញ្ជាការរងយោធភូមិភាគទី៣ប្រចាំខេត្តកំពង់ស្ពឺ បានរំលោភបំពានយកដីធ្លីរបស់គាត់អស់ (៧០គុណ១៣ម៉ែត្រ) មិនតែប៉ុណ្ណោះបានឈូសឆាយតូបរោងផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋខ្ទិចខ្ទីគ្មានសល់។
ប្រជាពលរដ្ឋបានបន្ដថា ៖ មិនត្រឹមតែប៉ុណ្ណោះលោកផ្កាយ២រូបនេះ បានប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋផងដែរ ព្រមទាំងបានធ្វើឲ្យមនុស្សម្នាក់បានស្លាប់ រីឯស្រ្តី៣នាក់ផ្សេងទៀត ត្រូវបានរលូតកូនពីរក្នុងផ្ទៃពោះម្ដាយ ស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្សល់ទុកភាពវេទនាខ្លោចផ្សា ប្រពន្ធ ព្រាត់ប្តី ម្ដាយព្រាត់កូនជាទីស្រលាញ់។

សូមជម្រាបថា ៖ សុំលោក ផ្កាយ២ គង់ប៊ុនថង មានតួនាទីមេបញ្ជាការរងយោធភូមិភាគទី៣ អាងអំណាចបុណ្យស័ក្ដិ ទឹកប្រាក់បានរំលោភបំពានយកដីធ្លីប្រជាពលរដ្ឋស្លូតត្រង់ដោយសារលោកផ្កាយ២នេះហើយធ្វើ អោយប្រជាជនរងទុក្ខវេទនាខ្លាំងណាស់អស់រយៈពេលជាង១៥ឆ្នាំមកហើយ។ លោកផ្កាយ២រូបនេះ នៅតែបន្ដធ្វើបាបប្រជាពលរដ្ឋឥតល្ហែ រហូតដល់ថ្នាក់ប្រើហឹង្សាបណ្ដាលឲ្យមានមនុស្សស្លាប់ទៀតផង។
ប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលរស់នៅភូមិ២ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សូមសំណូមពរដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ យកអភិក្រមទាំង៥របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មកអនុវត្ដចំពោះលោកផ្កាយ២ គង់ ប៊ុនថន ព្រោះប្រជាពលរដ្ឋរងទុក្ខ១៥ឆ្នាំមកហើយ៕