(ភ្នំពេញ)៖កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅជាប់នឹងសណ្ដស្ទឹងក្នុងសង្កាត់ចំនួន៦នៃខណ្ឌដង្កោ។

មន្ត្រីអាជ្ញាធរខណ្ឌបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា សង្កាត់ចំនួន៦ដែលរងលិចផ្ទះនិងផ្លូវគឺសង្កាត់គងនយ-សង្កាត់ព្រៃវែង-សង្កាត់សាក់សំពៅ-សង្កាត់ស្ពានថ្ម-សង្កាត់ព្រៃសនិងសង្កាត់ជើងឯក។

ក្នុងនោះពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសទៅទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ“ស្ថានីយពាមឃ្លៃ”ទឹកមានកម្ពស់៦,៤៦មកើនឡើង០,៤៦មធៀបម្សិលមិញ៦,០០ម ។

រហូតដល់ពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរក្នុងកម្រិតពេញស្ទឹងនិងហូរចូលដល់តាមជើងទំនប់សណ្ដទៀត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *