
ខេត្តបាត់ដំបង:@: ថ្ងៃអាទិត្យ ៧កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែតុលា គ.ស ២០២២។
បើតាមនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា÷នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២
នៅវេលាម៉ោង ០៦:២៥នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត(ផឹកថ្នាំបាញ់ស្មៅ អាឆេះ) កើតឡើងចំនួន០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ភិច ចិន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

+មូលហេតុ៖ ដោយសារខឹងប្តី ហើយឈ្លោះប្រកែកគ្នារឿងមិនដាក់រូបក្នុងប្រូហ្វាល់ហ្វេសបុករបស់ប្តី។សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
