រាជធានីភ្នំពេញ ÷ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងបើកដំណើរការស្ថាបនាប្រព័ន្ធលូរំដោះទឹកក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោដែលមានប្រវែង ១០០០ម៉ែត្រ ស្របតាមផ្លូវបេតុងផ្លូវបឹងរំចង់២ ផ្លូវជាតិលេខ២ ឆ្ពោះមុខភូមិព្រែកកំពឹសដោយឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងាររួមជាមួយក្រុមហ៊ុនបុរីប៊ែលវីឡារួមគ្នាចំណាយថវិកាក្នុងគម្រោងទឹកប្រាក់សរុបប្រមាណជា50000$ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិច)។

ប្រព័ន្ធលូរំដោះទឹកមួយខ្សែនេះមានប្រយោជន៍សំខាន់ណាស់ដែលអាចធានារបស់ទឹកពីក្នុងសង្កាត់ចំនួន៤ ទឹកដែលហូរជន់ធ្លាក់ពីសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទាន ចូលមកភូមិសាស្រ្តសង្កាត់ព្រែកកំពឹសតាមមុខច្រកបុរីវីអាយភីដែលអាចប៉ះពាល់លេចលង់ដល់ភូមិព្រែកកំពឹសទាំងមូលនិងមួយផ្នែកនៃភូមិក្រាំងស្វាយប្រព័ន្ធលូមួយខ្សែនេះគឺមានគុណសម្បត្តិទទួលរំដោះទឹកដែលហូរកាត់សង្កាត់ទាំង៤ ក្នុងខណ្ឌដង្កោខាងលើបង្ហូរចូលប្រឡាយលេខ៦៦ ចាក់ឆ្ពោះចុះទៅដល់ស្ទឹងតាហោតាមប្រព័ន្ធលូធំដែរ៕

ឯកឧត្តម រ័ត្ន ស្រ៊ាងងធ្លាប់បានជួយកសាងនិងបានជួសជុលកែលម្អឡើងវិញកាលពីរឆ្នាំកន្លងមកដូចទម្លាប់រាល់ដងផងដែររាល់ពេលមានកម្មវិធីចុះមូលដ្ឋានឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកនូវអាហារសម្រន់ភេសជ្ជៈនិងទឹកសុទ្ធចែកជូនសមាជិកចូលរួមទាំងអស់បរិភោគរួមគ្នាប្រកបដោយមនោសញ្ចេតនាស្និតស្នាលតែសម្រាប់កម្មវិធីលើកនេះឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកបន្ថែមនូវភេសជ្ជៈផ្លែឈើជូនដល់បណ្ដាភូមិទាំងអស់ក្នុងសង្កាត់ព្រែកកំពឹសព្រមទាំងសាលាសង្កាត់និងបានឧបត្ថម្ភថវិកាដល់សមាជិកយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹសក៏ដូចជាកម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដែលបានចូលរួមគ្រប់ៗគ្នា។

By admin

Leave a Reply

Your email address will not be published. Required fields are marked *