ខេត្តសៀមរាប ÷ កាលពីថ្ងៃសៅរ ១៤ កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២
ក្រុមការងារចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន២៦គ្រួសារដែលរស់នៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕

មានការកើតទុក្ខមិនសុខចិត្តចំពោះលោក សេង លន ជាមន្រ្តីរដ្ឋបាលព្រៃឈើបានដឹកនាំយកគ្រឿងចក្រមកឈូសឆាយកាយព្រំដោយកំណត់យកដីដើម្បីសាកល្បងដាំកូនឈើក្រញូង
ដោយមិនបានជូនជាដំណើរដល់ពួកគាត់នោះទេ?ហើយបងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែប្រាប់ដល់អង្គភាពរបស់យើងថា គាត់បានអាស្រ័យផលលើដីនេះយូរមកហើយ មានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ត្រឹមត្រូវជាង២០ឆ្នាំមកហើយ ប៉ុន្តែឥឡូវលោកមេព្រៃថាដីរបស់ពួកគាត់ជាដីរដ្ឋទៅវិញ ៕
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋស្នើសុំអោយមន្រ្តីដែលពាក់ព័ន្ធជុំវិញខេត្តមេត្តាជួយអន្តរាគមន៍ចំពោះលោក សេង លនមន្រ្តីរដ្ឋបាលព្រៃឈើស្រុកស្វាយលើដែលនឹងកំពុងយកគ្រឿងចក្រមកឈូសឆាយលើដំណាំរបស់ពួកគាត់ដោយមិនបានជូនដំណឹង៕


យោងលើឯកសាររបស់ប្រជាពលរដ្ឋបានផ្តិតមេដៃ និងទទួលដឹងឮពីលោក ឆែម ជួប មេភូមិកន្តួត និងសេចក្តីបញ្ជាក់ពីលោក អិន សឹងអី មេឃុំកន្តួត ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២បានបញ្ជាក់ថាពលរដ្ឋខាងលើេនះពិតជាបានអាស្រ័យផលនៅចំនុចទីតាំងខាងលើនេះពិតប្រាកដមែន ៕

អង្គភាពយើងខ្ញុំមិនអាចទំនាក់ទំនងជាមួយមន្រ្តីភូមិ ឃុំ ស្រុកបាននោះទេដោយខលទៅមិនចូល ប្រលិនបើការផ្សាយទៅមានការលើសលួសត្រង់ប្រការណាមួយនោះអង្គភាពយើងខ្ញុំរងចាំទទួលនូវការបកស្រាយពីសំណាក់មន្រ្តីដែលពាក់ពន្ធ័ជុំវិញខេត្តសៀមរាប ស្រុកស្វាយលើរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕សូមអរគុណ

By admin

Leave a Reply

Your email address will not be published. Required fields are marked *