

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឧកញ៉ា អ៊ាន សៀវម៉ី នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានឲ្យដឹង៕
