
អាជ្ញាធរខេត្ត ចាប់ផ្ដើមយុទ្ធនាការ ដកហូតដីគម្របព្រៃឈើឆ្នាំ ២០០២ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការរំលោភបំពានដោយជនខិលខូចមួយចំនួនយកធ្វើជាកម្មសិទ្ធកន្លងមក


ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២បានមួយចំនួន អាជ្ញាធរខេត្តនឹងដកហូតដីគម្របព្រៃឈើ ដែលជនល្មើសបានឈូសបំផ្លាញ នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ ហើយនឹងធ្វើការបន្តដកហូតនូវកន្លែងផ្សេងៗទៀត ដែលស្ថិតនៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលត្រូវបានគេរំលោភយកកន្លងមក ។


អាជ្ញាធរបានកំណត់មុខសញ្ញាជនល្មើស ហើយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
