ពលរដ្ឋនៅតែបន្តរិះគន់ និងអំពាវនាវឲ្យអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រឹតបន្តឹងការអនុវត្តច្បាប់លើឈ្មួញរកស៊ីពុះដីឡូតិ៍ ឃុបឃិតគ្នា អាជ្ញាធរមូលដ្ឋានសញ្ញេលក់ដី ពុះឡូតិ៍ លើកដីដែននេសាទ……..

(ខេត្តកំពង់ឆ្នាំង)÷ គេអះអាងថាដីព្រៃលិចទឹក, ឬដីដែននេសាទសហគមន៍, ដីចំណីបឹង, និងដីផ្ទៃបឹង រាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំកំពង់ត្រឡាចក្រោម, ឃុំលង្វែក, និងឃុំអូរឫស្សី ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈ្មួញឃុបឃិតគ្នាជាមួយ នឹងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច មិនទាន់មានច្បាប់អនុប្រយោគ ឬមានច្បាប់កែប្រែដី ពីដីដែននេសាទ(លិចទឹក) ដីចំណីបឹង, និងដីផ្ទៃបឹង ឬដីស្រែ រាប់ពាន់ហិកតា ទៅជាដីលំនៅដ្ឋានផងនោះ បែរជានាំគ្នាយកគ្រឿងចក្រ ទៅឈូសឆាយទន្ទ្រាន ហ៊ុំព័ទ្ធធ្វើជាកម្មសិទ្ធិពុះដីឡូតិ៍លក់យ៉ាងអនាធិបតេយ្យ។

តើជាកំហុសរបស់ប្រទេសមានច្បាប់.!គ្រួសារមានវិន័យ អាជ្ញាធរមូលដ្ឋាន ខណ:ប្រភពព័ត៌មានទម្លាយក្នុងន័យរិះគន់ដើម្បីស្ថាបនាថា មានមេភូមិ, មេឃុំ និងអាជ្ញាធរថ្នាក់ស្រុកមួយចំនួនតូចនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឬជាកំហុសរបស់ឈ្មួញដី ពុះឡូតិ៍លក់អត់ច្បាប់។

កន្លងទៅថ្មីៗនេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានចេញលិខិតកោះហៅក្រុមឈ្មួញដី ឬក្រុមហ៊ុនដីឡូតិ៍មកធ្វើការប្រជុំដើម្បីរឹតបន្តឹងនិងអភិវឌ្ឍន៍ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ដីសាធារណៈរបស់រដ្ឋ ប៉ុន្តែគេមិនទាន់ឃើញរដ្ឋបាលខេត្តកំពង់ឆ្នាំង មានវិធានការរឹតបន្តឹង ប្រកបដោយប្រសិទ្ធភាព និងមានការធូររលុងនៅឡើយ ដែលគេអះអាងថាក្រុមឈ្មួញអ្នករកស៊ីពុះដីឡូតិ៍មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្ត។

សេចក្ដីរាយការណ៍ ក្រោយចៅហ្វាយខេត្តកោះប្រជុំមន្ត្រីជុំនាញ និងចៅហ្វាយស្រុក.ក្រុង ក្នុងខេត្តកំពង់ឆ្នាំង ករណីអ្នកណាខ្លះដែលរកស៊ីពុះដីឡូតិ៍លក់អត់ច្បាប់ និងមិនមានអាជីវកម្មត្រឹមត្រូវ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ហើយបើគិតមកដល់ត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ គេមិនទាន់ឃើញមានតួលេខណាមួយបញ្ជាក់អំពីភាពមិនប្រក្រតី តើមានអាជ្ញាធរមូលដ្ឋាននៅថ្នាក់ភូមិ.ឃុំឬអាជ្ញាធរថ្នាក់ស្រុកណាខ្លះ.?តើមានការពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយដែឬទេ..???តើក្រុមឈ្មួញដី ពួកគេមានច្បាប់អនុញ្ញាតអាជីវកម្មពុះដីឡូតិ៍លក់ត្រឹមត្រូវហើយឬនៅ…???ដែលធ្វើឲ្យមានការសង្ស័យថា នោះគ្រាន់តែយកចង្វាគោះទឹកបង្អើលត្រឲ្យចូលស៊ង ឬមានការប្រព្រឹតអំពើពុករលួយ.?

មហាជនសង្ឃឹមថា មិនមានអាជ្ញាធរឬ មន្ត្រីសូរិយោដីស្រុក ពាក់ព័ន្ធណាមួយ កំពុងប្រព្រឹត្តអំពើពុករលួយ នឹងក្រុមឈ្មួញលក់ដីឡូតិ៍អត់ច្បាប់ ខណ:សេចក្ដីរាយការណ៍មកថា មានច្រើនណាស់ ក្រុមអ្នករកស៊ីពុះដីឡូត៍លក់អត់ច្បាប់នៅក្នុងស្រុកកំពង់ត្រឡាច មានទាំងរាជការ និងក្រុមឈ្មួញគឺអត់ច្បាប់ទាំអស់..?៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *