រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង ០១.០០នាទីយប់រំលងអាធ្រាត្រឈានចូល​ ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២១​ ហេតុការណ៍ខាងលេីស្ថិតនៅតាមបណ្ដោយផ្លូវ១០៥​ លូទឹកស្អុយ​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ ៕

បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបេីករថយន្តធ្លាក់ចូលប្រទ្បាយទឹកស្អុយ​ លង់ទាំងតៃកុងរថយន្តក្នុងទឹកស្អុយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្បែរខាងចុះទៅជួយស្រង់តៃកុងចេញពីក្នុងរថយន្តទាន់ពេលវេលា​ កុំអីមនុស្សរថយន្តត្រូវស្លាប់ក្នុងទឹកស្អុយ​ បន្ទាប់ស្រង់តៃកុងរថយន្តរួចផុតពីក្នុងទឹកប្រជាពលរដ្ឋសង្ស័យថាមានមនុស្សជាប់នៅក្នុងរថយន្តទៀតក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត​ រាវរកមនុស្សបន្តទៀតដោយរាវអស់ប្រហែលជិតកន្លះម៉ោងមិនឃេីញមានមនុស្សរួមដំណេីរនៅក្នុងរថយន្តដែលលុចក្នុងទឹកនោះទេ​ តែរាវឃេីញកាំភ្លេីងខ្លីមួយដេីមរបស់តៃកុងរថយន្ត​ ប្រជាពលរដ្ឋសង្ស័យថា​ ម្ចាស់រថយន្តជាមន្រ្តីរាជការ​ បន្ទាប់មកសមត្ថកិច្ច​ បាននាំតៃកុងរថយន្តទៅប៉ុស្តិ៍ដេីម្បីសាកសួរបន្ថែមជុំវិញករណីខាងលេី​ ៕ព័ត៍មានបឋម

By admin

Leave a Reply

Your email address will not be published. Required fields are marked *