ក្នុងមួយថ្ងៃ​ខេត្ត​ចំនួន​៣​ ​រក​ឃើញ​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​អនុលោម​តាមច្បាប់​!

អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ CC​F​ ​បាន​រក​ឃើញ​ ​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​មាន​ភាព​អនុលោម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​កណ្ដាល​ ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​១​៨​-​១​៩​ ​ខែ​តុលា​ ​កន្លងទៅ​ ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​
(​ក​.​ប​.​ប​.) ​បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ប​សេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ ​និង​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្ដាល​បាន​ចំនួន​ ​២​០​ ​ស្ថានីយ​/ដេប៉ូ ​។​

​ជា​លទ្ធផល​បាន​រក​ឃើញ​ភាព​មិន​អនុលោម​ចំនួន​ ​០​៦​ ដេប៉ូ ​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ការពារ​អ្នកប្រើប្រាស់​ ​ធ្វើ​ឱ្យ​ខាតបង់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​បី​ខាងលើ​ ​និង​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ទៅ​តាមច្បាប់​ដែល​មាន​ចែង​ផង​ដែរ​ ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *