ខេត្តស្វាយរៀង ៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង
វេលាម៉ោង០៧នឹង១៥នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ត្រង់ចំណុចនឹងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ដោយយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញម៉ូតូម៉ាក់ឌ្រីមសង់ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង1J-0224 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់ផលិតនៅឆ្នាំ ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង1N-1832 ជិះធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាជ្រុលមកមុខគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងត្រូវបានរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរទាំងសងខាងដួលបោកក្បាលទៅនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ។

បច្ចុប្បន្ន ៖ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានធ្វើការវាស់វែងនឹងយកម៉ូតូទាំង២ទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកកំពង់រោទិ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *