រាជធានីភ្នំពេញ÷ផ្ទះមន្រ្តីចូលនិវត្តន៍ម្នាក់ត្រូវបានអគ្គិភ័យឆាប់ឆេះបណ្ដាលឲ្យរងការខូចខាតសម្ភារៈប្រើប្រាស់អស់មួយចំនួន តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីអគ្គីភ័យនេះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៤០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្ទះលេខ២៣៧២ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៤៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមព័ត៌មានដែលក្រុមការងារយើងទទួលបានពី លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនឹងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ ចំពោះអគី្គភ័យដែលបានឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

នៅក្នុងហេតុការណ៍ខាងលើនេះដែរ បណ្ដាលឲ្យឆាប់ឆេះ ថ្មបេតុង ដែលមានទំហំ ៤ ម៉ែត្រXនឹង ១២ ម៉ែត្រ ខូចខាតសម្ភារៈទាំងអស់រួមមានឆេះកុំព្យូទ័រចំនួនមួយគ្រឿង និងសម្ភារៈមួយចំនួនបន្ថែមទៀតផងដែរ តែពុំបណ្ដាលឲ្យមានឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងនោះឡើយ។

សម្រាប់ប្រតិបត្តិការនិងសង្គ្រោះវិញ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យមានចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើរនឹង ៤ម៉ែត្រគូប រថយន្តជំនួយមកពីទីក្រុងជ្រោយចង្វាមានចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង៨ ម៉ែត្រគូប ទើបបានរលត់អស់ទាំងស្រុងទៅវិញនៅវេលាម៉ោង០៧នឹង០០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២១នេះដដែល។

By admin

Leave a Reply

Your email address will not be published. Required fields are marked *