ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ
ភ្នំពេញ៖អគ្គិភ័យមួយបង្កពីការទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រទាំងសម្ភារត្រូវភ្លើងឆេះអស់សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។

អគ្គិភ័យនេះបានកើតឡើងនៅ ជាប់ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។
ពេលកើតហេតុត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានវបានទូរសព្ទហៅកម្លាំងខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់។ ម្ចាស់ផ្ទះ ឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ។

បន្ទាប់មក រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យនិងមានរថយន្តពន្លត់អគ្គិ របស់ក្រុមហ៊ុនបុរីប៉េងហួតចេញមកជួយបាញ់ទឹកពន្លត់ ភ្លើងក៏រលត់ទៅវិញដោយមិនបណ្ដាលឱ្យ មានគ្រោះថ្នាក់ដល់មនុស្សទេ។
ម្ចាស់ផ្ទះរងគ្រោះបានឱ្យថា មូលហេតុនៃការឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីដោយភ្លើងបានឆេះបំផ្លាញសម្ភារមានតម្លៃជាច្រើនសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *