កន្លែងល្បែងភ្នាល់ទឹកភ្លៀងនៅចំណុច ខណ្ឌ ៧មករា ជាអ្នកណាទៅ ? បានជាសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានហាមឃាត់នឹងធ្វើការបង្ក្រាប ធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩……
រាជធានីភ្នំពេញ ៖ ពលរដ្ឋមានការព្រួយបារម្ភ ដោយឃើញមានការប្រមូលផ្ដុំ ជួបជុំមនុស្សជាច្រើននាក់ បើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ស្ថិតនៅចំណុច ខាងជើងស្តុបអូឬស្សី ភូមិស្តុកប្រហែល ៣៥ម៉ែត្រ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំហើយមើលទៅបានហ៊ានដំណើរការបើកលេងបានយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃបាន ហើយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលបានរស់នៅភូមិ សង្កាត់ ខាងលើនេះ បាននាំគ្នាបង្ហើបប្រាប់អង្គភាព សារព័ត៌មាន កាសែត ខ្មែរអ៊រអុីប៊ូកញូស៍ យើងឲ្យបានដឹងថា ៖ រាល់ថ្ងៃនេះនៅក្នុង ភូមិ សង្កាត់ ពួកគាត់មានទីតាំងល្បែងស៊ីសងមាន់ទឹកភ្លៀង មួយកន្លែងកំពុងបើកលេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមនុស្សចូលទៅលេងរាប់សិបនាក់ហើយបាននាំគ្នាភ្នាល់ចាក់លុយចាប់ពី(១០០០ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារឯណោះ) បើថ្ងៃពិសេសអាច ចាក់លុយច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ឲ្យដឹងថា! សម្រាប់ការបើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង…