Month: July 2021

ក្រុមអ្នកបើកឡានធំៗដឹកដីប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រដើម្បីតវ៉ាស្នើសុំបីចំនុចដល់ក្រសួងសាធារណ:ការនិងដឹកជញ្ជូនពិសេសកន្លែងជញ្ជីងថ្លឹងរថយន្ត(បឋម)

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវ60ម៉ែត្រ មានអ្នកបើកបរឡានធំជាច្រើន ប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការ ចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។ តាមបដាស្នើសុំគឺមានសរសេរថា សូមស្នើសុំ ក្រសួងសាធាណការ មេត្តាជួយបន្ធូរបន្ថយទៅលើការដឹកជញ្ជូន ដី ខ្សាច់ ថ្មសូមសម្ដេចពុកជួយដោះស្រាយបញ្ហាជញ្ជីងឲ្យកូនចៅក្រុមឡានដឹកដីបានដឹកផង ហើយការស្នើសុំរបស់ពួកគាត់មានចំនួន ៣ ចំណុច។ ១- កុំចាប់ឡានទុករយៈពេលមួយឆ្នាំ២- ត្រឹមពិន័យជាទឹកប្រាក់បានហើយ៣- សុំក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន។ ក្រោយពីឃើញការតវ៉ានេះ មហាជនចោទជាសំណួរថា ច្បាប់ពួកគាត់មិនចូលរួមគោរព គិតតែពីសុំការលើកលែងបែបនេះ មិនគួរទទួលយកបានទេ…

ករណីឡានសុាំយ៉ុងគេចឡានដឹកស្រូវបាត់បង់ម្ចាស់ការក្រឡាប់ផ្ងារជើងឡើងលើនៅស្រុកគីរីវង្ស(បឋម)

ខេត្តតាកែវ ÷ នៅយប់ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 មានករណីក្រឡាប់ឡានដែលស្ថិតនៅក្នុង ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ វេលាម៉ោង 1:00 ជិត 2 រំលងអាធ្រាត ហើយករណីក្រឡាប់ឡាននេះគឺបណ្ដាលមកពីការគេចឡានដឹកស្រូវ បានធ្វើឱ្យឡានម៉ាកសាំយ៉ុងក្រឡាប់ធ្លាក់ជើងថ្នល់។

ករណីបុរសម្នាក់បេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ត្រូវបានឃាត់ខ្លួន

រាជធានីភ្នំពេញ ÷ បុរសម្នាក់ឈ្មោះ​ នេត​ នីសា​ ដែលបានបេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ២:០០នាទី​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ​លេីករណី​គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​១២​ ខែកក្កដា​ ​ឆ្នាំ២០២១​ វេលាម៉ោង​ ០២​ និង៤០នាទីរំលងអាធ្រាត​ ត្រង់ចំណុចមុខធនាគារហត្ថា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដែលបណ្តាលឱ្យ​កម្មករប្រមូលសំរាម​ស្លាប់​ចំនួន ០២នាក់​ និងរបួសធ្ងន់​ចំនួន​ ០១នាក់ ។…

អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រាជធានីភ្នំពេញ ÷ នៅថ្ងៃច័ន្ទ ទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣៤នាទី អាជីវិករផ្សារព្រែកជ្រៃជាច្រើនតូប ផ្ទុះការតវ៉ា ស្នើរសុំលុបលុយ70$ ដែលបន្តកុងត្រា1 សេវាបន្តកិច្ចកុងត្រាសាធារណ: 1000$2 ផ្សារធំ 500$3 គ្រែល់ដូរ 300$និងសេវាកុងទ័រទឹក ភ្លើង១២០០០៛ លុបចោលការទាមទារសេវាបញ្ជាក់សិទ្ធិ ទាំងនេះចោល។ ក្រោយពីក្រុមអាជីវករបានធ្វើការតវាអស់រយ:ពេលជិត៤ម៉ោង រួចមកក្រោមការដឹកនាំដោយលោក អភិបាលរងខណ្ឌដង្កោបានចុះមកដល់កន្លែងតវាជាក់ស្តែងនៅផ្សារព្រែកជ្រៃ និងធ្វើការសម្របសម្រួលជូនបងប្អូនអាជីវករ ជាមួយប្រធានផ្សារព្រែកជ្រៃអោយរក្សានូវតម្លៃដ៏ដែលដោយមិនមានការដំឡើងនូវតម្លៃអ្វីទាំងអស់ដោយរង់ចាំដោះស្រាយតម្លៃនាពេលក្រោយៗទៀត ។សូមអរគុណ(ព័ត៌មានបឋម)