សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោមៈ
នៅក្នុង Twitter ផ្លូវការសម្តេចតេជោ @hunsencambodia នៅថ្ងៃទី 20/07/2023សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោមៈ “ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧតម្តប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល…
